សន្និសីទ​ពេញ​អង្គ​លើក​ទី ៧ នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាមអាណត្តិ​ទី ១២ អនុម័ត​សេចក្តី​សម្រេច​ចិត្តមួយ​ចំនួន​
2018-05-14 18:35:53  cri  Web Editor:Zhai

​​​​តាម​ការ​ផ្សាយ​ដំណឹង​នៃ​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀតណាម​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​ ១២​ ខែឧសភា សន្និសីទពេញ​អង្គ​​លើក​ទី ៧ នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាមអាណត្តិ​​ទី ១២ បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​មួយ​ចំនួន​ក្នុង​ពេល​​បិទ​បញ្ចប់​នៅ​ក្រុង​ហាណូយរដ្ឋធានី​វៀតណាម ។ សន្និសីទ​លើក​នេះ​បាន​អនុម័ត​នូវ​សេចក្តី​សម្រេច​ចិត្ត​ដែល​ពាក់​ព័ន្ធ​នឹង​កិច្ច​កសាង​សមត្ថភាព​នៃ​ក្រុមកម្មាភិបាល​គ្រប់​ជាន់​ថ្នាក់​ ការ​កែ​ទម្រង់​គោល​នយោបាយ​ប្រាក់​បៀវត្ស​ និង​ការ​កែ​ទម្រង់​លើ​របប​ធានារ៉ាប់រង​សង្គម ព្រមនិង​អនុម័ត​នូវ​សេចក្តី​សម្រេច​ចិត្ត​នៃ​សន្និសីទពេញ​អង្គ​​លើក​ទី ៧ នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាមអាណត្តិ​​ទី ១២ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ