តំបន់​ជា​ច្រើន​នៃ​ប្រទេស​ឥណ្ឌា​រង​ការ​វាយ​ប្រហារ​ពី​ព្យុះ​ភ្លៀងដែល​បណ្តាល​ឲ្យ​មនុស្ស​ជាង​៤០​នាក់​ស្លាប់

2018-05-14 14:19:31  cri  Web Editor:Zheng

 តាម​ការ​ផ្សាយ​ដំណឹង​នៃ​ប្រព័ន្ធ​សារ​ព័ត៌មាន​ឥណ្ឌា​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១៣​ខែ​ឧសភា តំបន់​ជា​ច្រើន​នៃ​ប្រទេស​ឥណ្ឌា​ដូច​ជា​រដ្ឋ​Uttar រដ្ឋ​West Bangalនិង​តំបន់​ក្នុង​រដ្ឋធានី​ញូដេលី​ជា​ដើមបាន​រង​ការ​វាយ​ប្រហារ​ពី​ព្យុះភ្លៀង​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​៤០​នាក់​ស្លាប់​បាត់​បង់​ជីវិត​និង​ជា​ច្រើន​នាក់​ទៀត​រង​របួស។

      សូម​បញ្ជាក់​ថា ចាប់​ពី​ចូល​ខែ​ឧសភា​មក តំបន់​ជា​ច្រើន​នៃ​ប្រទេស​ឥណ្ឌា​បាន​រង​ការ​វាយ​ប្រហារ​ពី​ព្យុះ​ភ្លៀង។​នៅ​យប់​ថ្ងៃ​ទី​២​ខែ​ឧសភា រដ្ឋ​Uttarនិង​រដ្ឋRajasthanជា​ដើមបាន​ទទួល​សម្ពាធ​ពី​ធាតុ​អា​កាស​អាក្រក់ខ្លាំងដែល​បណ្តាល​ឲ្យ​មនុស្ស​១៣៤នាក់​ស្លាប់​និង​ជាង​៤០០​នាក់​រង​របួស៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ