ថ្ងៃទី១២ខែឧសភា វេទិកាអាស៊ីអំពីការបង្រួបបង្រួមប្រទេសចិនដោយសន្តិភាពលើកទី៦បានប្រារព្ធធ្វើនៅក្រុងម៉ានីលនៃប្រទេសហ្វីលីពីន។វេទិកាលើកនេះបានផ្តួចផ្តើមរៀបចំដោយសមាគមជំរុញការបង្រួបបង្រួមប្រទេសចិនដោយសន្តិភាពនៃប្រទេសហ្វីលីពីន ភ្ញៀវកិត្តិយសជាង១០០រូបដែលមកពីចិនដីគោក ចិនតៃវ៉ាន់ ចិនហុងកុងនិងប្រទេសនិងតំបន់ផ្សេងទៀត ព្រមនិងអាណិកជនចិននិងជនជាតិចិនសញ្ជាតិហ្វីលីពីនសរុបជាង៦០០រូបបានចូលរួមវេទិកាលើកនេះ។វេទិកាធ្វើក្រោមប្រធានបទ"ប្រមូលផ្តុំកម្លាំងកាយចិត្តរបស់អាណិកជនចិនក្នុងការប្រឆាំងការឯករាជ្យនិងជំរុញការបង្រួបបង្រួម ដើម្បីសម្រេចសុបិនចិនដែលស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីខ្សែក្រវាត់មួយនិងផ្លូវមួយ រួមគ្នាកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ"៕