ថ្ងៃទី១៣ខែឧសភា លោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍តាមរយៈអ្នកនាំពាក្យរបស់លោក ដើម្បីថ្កោលទោសចំពោះហេតុការណ៍វាយប្រហារដោយការបំផ្ទុះបែបអត្តឃាតដែលបានកើតឡើងនៅប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃដដែលនោះ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោកGuterresបានសម្តែងការភ្ញាក់ផ្អើរយ៉ាងខ្លាំងចំពោះការផ្សាយដំណឹងអំពីការប្រើប្រាស់កុមារឲ្យបង្កការវាយប្រហារ។លោកបានសម្តែងការសួរសុខទុក្ខចំពោះក្រុមគ្រួសារនៃអ្នករងគ្រោះ ហើយជូនពរអ្នករងរបួសឲ្យឆាប់បានជាសះស្បើយ។
ក្នុងសេចក្តីថ្លែងការណ៍ លោកGuterresបានរំលឹកឡើងវិញថា អង្គការសហប្រជាជាតិគាំទ្រការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងប្រជាជនឥណ្ឌូណេស៊ីក្នុងការបង្រ្កាបនិងបង្ការចំពោះភេរវនិយមនិងកម្លាំងហិង្សាជ្រុលនិយម៕