តំបន់Museមីយ៉ាន់ម៉ាកើតមានការវាយប្រហារប្រដាប់អាវុធ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៩នាក់ស្លាប់បាត់បង់ជីវិត
2018-05-14 15:46:29 cri Web Editor:Liu
ថ្ងៃទី១២ ខែឧសភា អគ្គបញ្ជាការដ្ឋាននៃកងទ័ពការពារជាតិមីយ៉ាន់ម៉ាបានបញ្ជាក់ថា នៅព្រឹកថ្ងៃដដែល តំបន់Museនៃរដ្ឋShanមីយ៉ាន់ម៉ាបានរងការវាយប្រហារពីជនប្រដាប់អាវុធមួយក្រុមបណ្តាលឲ្យមនុស្ស១៩នាក់ស្លាប់បាត់បង់ជីវិតនិង២៧នាក់រងរបួស។
សូមបញ្ជាក់ថា នៅរដ្ឋShanនិងរដ្ឋKachinដែលឋិតនៅភាគខាងជើងមីយ៉ាន់ម៉ា ការប៉ះទង្គិចរវាងអង្គការប្រដាប់អាវុធជនជាតិក្នុងតំបន់និងកងទ័ពរដ្ឋាភិបាល រវាងកងជីវពលនិងអង្គការប្រដាប់អាវុធជនជាតិផ្សេងទៀតគឺកើតមានម្តងម្កាល៕