ថ្ងៃទី១៣ ខែឧសភា មន្ត្រីរដ្ឋបាលខេត្តNanarharភាគខាងកើតអាហ្វហ្គានីស្ថានបានមានប្រសាសន៍ថា ទីក្រុងDzhalal-Abadទីរួមខេត្តNanarharបានកើតមានហេតុការណ៍វាយប្រហារនៅក្នុងថ្ងៃដដែល បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៨នាក់ស្លាប់បាត់បង់ជីវិតនិង៤២នាក់រងរបួស ក្នុងនោះរួមមានអ្នកជនបង្កផងដែរ។
អង្គការជ្រុលនិយមរដ្ឋអ៊ីស្លាមបានប្រកាសថា ខ្លួនជាអ្នកបង្កការវាយប្រហារលើកនេះ៕