​​​លោកស្រី Merkel ​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​សន្ទនា​ការងារ​តាម​ទូរស័ព្ទ​ជាមួយ​និង​លោក ភូទីន ​ប្រធានាធិបតី​រុស្ស៊ី​ដោយ​បាន​ប្រកាស​ថា​នឹង​ខិតខំ​រក្សា​នូវ​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​​​
2018-05-13 15:26:18  cri  Web Editor:Deng

      លោកស្រី Merkel ​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​បាន​​សន្ទនា​ការងារ​តាម​ទូរស័ព្ទ​ជាមួយ​លោក ភូទីន ​ប្រធានាធិបតី​រុស្ស៊ី​កាលពី​ថ្ងៃទី ១១ ​ខែឧសភា  ​ប្រទេស​ទាំងពីរ​បាន​រំលឹក​ជា​ថ្មី​ម្តង​ទៀត​នូវ​ពាក្យ​សន្យា​​អំពី​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​អ៊ីរ៉ង់  ​ព្រមទាំង​ប្រកាស​ថា  ​​នឹង​​ខិតខំ​រក្សា​​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​អ៊ីរ៉ង់។

      លោក Seibert  ​អ្នកនាំពាក្យ​នៃ​រដ្ឋាភិបាល​សហព័ន្ធ​អាល្លឺម៉ង់​បាន​ចេញ​សេចក្តីប្រកាស​មួយ​នៅ​យប់ថ្ងៃដដែល​ថា  ​ក្នុងពេល​ពិភាក្សា​តាម​ទូរស័ព្ទ ​​មេដឹកនាំ​ប្រទេស​អាល្លឺម៉ង់​និង​រុស្ស៊ី​​​បាន​ពិភាក្សា​យ៉ាង​សំខាន់​ពី​សភាពការណ៍​តំបន់​មជ្ឈិមបូព៌ា​និង​តំបន់​នៅ​ជិត​បូព៌ា​បន្ទាប់​ពី​អាមេរិក​បាន​ប្រកាស​ថា​ដកចេញពី​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​អ៊ីរ៉ង់។  លោកស្រី​  Merkel ​និង​លោក ភូទីន ​បានសង្កត់ធ្ងន់​ថា  ​​អាល្លឺម៉ង់​និង​រុស្ស៊ី​នឹង​ខិតខំ​ជំរុញ​ឲ្យ​បណ្តា​ភាគី​មាន​ពាក់ព័ន្ធ​បន្ត​រក្សា​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ។

      សូមបញ្ជាក់ថា  ​មេដឹកនាំ​ប្រទេស​ទាំងពីរ​ក៏​បាន​ប្រកាសនូវ​ការយកចិត្តទុកដាក់​ចំពោះ​ការអភិវឌ្ឍ​នៃ​ស្ថានភាព​ក្នុង​តំបន់​មជ្ឈិមបូព៌ា​និង​នៅជិត​បូព៌ា​នាពេល​កន្លងមកនេះផង​ដែរ  ​ដោយបាន​ឯកភាព​ថា  ​​គន្លឹះ​​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​គឺ​ជៀសវាង​កុំ​ឲ្យ​ស្ថានភាព​តាន់តែ​តានតឹង​​៕​​​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ