នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​ចេញ​បទ​បញ្ជា​ហាម​មិន​ឲ្យ​អតីតនាយក​រដ្ឋមន្រ្តី​ចាកចេញ​ពី​ដែន​ម៉ាឡេស៊ី
2018-05-13 15:27:46  cri  Web Editor:Ma

   លោកMahathirBinMohamadនាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១២​ខែ​ឧសភា​ថា ​លោក​បាន​ដាក់​ចេញ​បទ​បញ្ជា​ហាម​មិន​ឲ្យ​លោកNajibអតីត​នាយក​រដ្ឋមន្រ្តី​ដែល​ធ្លាក់​តំណែង​និង​ភរិយា​របស់​លោក​ចាក​ចេញ​ពី​ដែន​ម៉ាឡេស៊ី​នោះ​ទេ។

       ក្នុង​សន្និសីទ​កាសែត​ដែល​ធ្វើ​នា​ថ្ងៃ​ដដែល​ លោកMahathirBinMohamadនាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​បាន​បញ្ជាក់​ថា​លោក​បាន​ដាក់​ចេញ​បទ​បញ្ជា​ហាម​មិន​ឲ្យ​លោកNajibអតីត​នាយក​រដ្ឋមន្រ្តី​និង​ភរិយា​របស់​លោក​ចាក​ចេញ​ពី​ដែន​ម៉ាឡេស៊ី​នោះ​ទេ។​ លោកMahathirBinMohamadបន្ត​ថា ​ដោយ​សារ​មាន​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ចំពោះ​លោកNajibដូច្នេះ​ត្រូវ​តែ​ធ្វើ​ការ​ត្រួតពិនិត្យ។​បើ​ការ​ចោទ​ប្រកាន់​នេះ​ជា​ការ​ពិត​ ​នោះ​ ​យើង​ត្រូវ​តែ​ធ្វើ​សកម្មភាព​ក្នុង​ពេលឆាប់​ៗ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ