លោក ​Mohammad​ Javad​ Zarif​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​នឹង​មកបំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេសចិន​
2018-05-13 15:08:36  cri  Web Editor:Wei

    លោក​ Geng ​Shuang​ អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បានប្រកាស​កាលពី​ថ្ងៃទី​១២​ខែ​ឧសភា​ ថា ​តបតាម​សេចក្តីអញ្ជើញ​របស់លោកវ៉ាងយី ​សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេសចិន​ លោក​ Mohammad ​Javad​ Zarif ​រដ្ឋមន្ត្រី​ក្រសួងការ​បរទេសអ៊ីរ៉ង់​នឹង​មកបំពេញទស្សនកិច្ច​ការងារ​នៅប្រទេសចិន​ចាប់ពី​ថ្ងៃទី​១៣​ ខែ​ឧសភា។​

    លោក​ Geng ​Shuang​ បានថែ្លងថា​ ដំណើរទស្សនកិច្ច​របស់លោក​ Mohammad​ Javad​ Zarif​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​នឹង​រួមមានទាំង​ ប្រទេសចិន​ ប្រទេសរុស្ស៊ី​និង​បណ្តា​ប្រទេសអឺរ៉ុប​មួយចំនួន​ នឹង​ធ្វើ​ការផ្លាស់ប្តូរ​មតិគ្នា​ជាមួយ​ភាគីពាក់ព័ន្ធ​ស្តីពី​ការអភិវឌ្ឍនៃ​ស្ថានការណ៍​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នា​ពេលបច្ចុប្បន្ន​ផងដែរ៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ