លោក​ Li​ Zhan​ Shu ​ប្រធាន​គណៈកម្មាធិការអចិន្ត្រៃយ៍​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានស្តីទី​នៃ​គណៈកម្មាធិការ​សហភាព​អាហ្វ្រិក​
2018-05-13 15:06:21  cri  Web Editor:Wei

    ខណៈពេល​កំពុងបំពេញទស្សនកិច្ច​មេត្រីភាព​ជាផ្លូវការ​នៅ​ប្រទេសអេត្យូពី ​លោក Li​Zhan ​Shu ​ប្រធាន​គណៈកម្មាធិការអចិន្ត្រៃយ៍​នៃ​សភាតំណាង​ប្រជាជនទូទាំង​ប្រទេសចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ Thomas​ Kwesi​ Quartey​ ប្រធានស្តីទី​នៃ​គណៈកម្មា​ធិការ​សហភាព​អាហ្វ្រិក​នៅក្រុងអាត់ឌីសអាបេបា​ ហើយបាន​ធ្វើទស្សនកិច្ច​នៅ​ទីស្តីការ​សហភាព​អាហ្រ្វិក​កាលពី​ថៃ្ងទី១១​ ខែឧសភា​ផងដែរ។​

   ថែ្លង​ក្នុងកិច្ចជំនួប​ លោក​ Li ​Zhan​ Shu​ បានលើកឡើងថា​ ប្រទេសចិន​រីករាយ​មើលឃើញ​ទ្វីបអាហ្វ្រិក​ប្រកបដោយ​សាមគ្គីភាព​ សន្តិភាព​និង​ភាពរុងរឿងថ្កុំថ្កើង ​ហើយ​មានឆន្ទៈ​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ដោយ​គ្រប់ជ្រុងជ្រោយ​ជាមួយ​បណ្តាប្រទេស​អាហ្រ្វិក ​រួម​មានទាំង ​ក្នុងការ​ជំរុញកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ​ក្រោមក្របខ័ណ្ឌ​គំនិត​ផ្តួច​ផ្តើម​ខែ្សក្រវាត់មួយ​និងផ្លូវមួយ​និង​វេទិកាសហប្រតិបត្តិការ​រវាងចិននិងអាហ្វ្រិក​ឲ្យទទួល​បាន​សមិទ្ធផល​កាន់តែច្រើន​ថែមទៀត។​សន្និសីទកំពូល​នៃវេទិកាកិច្ចសហប្រតិបត្តិការ​រវាង​ចិន​និងអាហ្វ្រិក​នឹងបា្ររព្ធឡើង​នៅក្រុងប៉េកាំង​នៅខែកញ្ញា​ ឆ្នាំនេះ។​ថ្នាក់ដឹកនាំ​ចិន​និង​អាហ្រ្វិក​នឹងរួមគ្នា​រៀបចំផែនការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​រវាងចិន​និង​អាហ្វ្រិក​ក្នុង​យុគសម័យថ្មី​ព្រមទាំង​សម្រេចបាន​នូវកិច្ចសហប្រតិបត្តិការ​និងឈ្នះ-ឈ្នះ​និង​ការអភិវឌ្ឍ​ជា​មួយគ្នា​រវាង​ចិន​និង​អាហ្វ្រិក​ក្នុងកម្រិត​កាន់តែ​ខ្ពស់​ថែមទៀត។​

    ជា​ការ​ឆ្លើយតប​ លោក​ Thomas​ Kwesi​ Quartey​ បានថែ្លងថា​ ការអភិវឌ្ឍ​ដោយសន្តិភាព​របស់​ប្រទេសចិន​បាន​នាំមកនូវ​ឱកាស​ជាយុទ្ធសាស្រ្ត​ដ៏ធំធេង​ដល់​ទ្វីបអាហ្វ្រិក​ ហើយបាន​ផ្តល់​ជម្រើសថ្មីៗ​ផងដែរ។​សហភាពអាហ្រ្វិក​មានឆន្ទៈ​សកម្មចូលរួម​ក្នុងសន្និសីទ​កំពូល​ក្រុង​ប៉េកាំង​នៃ​វេទិកាកិច្ចសហប្រតិបត្តិការ​រវាងចិន​និង​អាហ្វ្រិក​និង​ទន្ទឹមរងចាំ​នឹងធ្វើឲ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ​ជាមួយប្រទេសចិន​ លោករំពឹងថា​ ប្រទេសចិន​នឹង​បន្ត​បង្កើន​ការគាំទ្រ​ដល់អាហ្វ្រិក​លើគ្រប់វិស័យ​ ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ ការអប់រំ ​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​ជាដើម៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ