លោកស្រី ​Angela ​Merkel​ ថ្លែងថា ​សហរដ្ឋអាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​អ៊ីរ៉ង់គឺ​បំផ្លាញ​ការជឿទុកចិត្ត​របស់​អន្តរជាតិ​
2018-05-12 15:29:26  cri  Web Editor:Sun

ថ្ងៃទី១១​ខែឧសភា​ លោកស្រី​ Angela​ Merkel​ នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​បាន​ថ្លែងថា ​សហរដ្ឋអាមេរិក​សម្រេច​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​គ្រប់ជ្រុង​ជ្រោយស្តីពី​បញ្ហា​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​បាន​បំផ្លាញ​ការជឿទុកចិត្ត​ក្នុង​របៀបរៀបរយ​អន្តរជាតិ​ ។ ​ព្រមជា​មួយគ្នា​នេះ លោកស្រី​បាន​គូសបញ្ជាក់ថា​ ប្រទេស​អាល្លឺម៉ង់​នឹងបន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​ពហុភាគី​អន្តរជាតិ ។

    ថ្ងៃដដែល​ លោកស្រី ​Angela​ Merkel​ បានថ្លែង​សុន្ទរកថា​នៅក្នុង​សកម្មភាពមួយ​​ដែល​បើកធ្វើ​នៅក្រុង​ Muenster​ ដែល​ឋិតនៅ​ភាគពាយព្យ​ប្រទេស​អាល្លឺម៉ង់ថា ​សហរដ្ឋអាមេរិក​សម្រេច​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​អ៊ីរ៉ង់និង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​បាននាំមកនូវ​សម្ពាធ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ពហុភាគីនិយម​អន្តរជាតិ ​។ ក្នុង​សភាពការណ៍​គ្មាន​សហរដ្ឋអាមេរិក​ តើអ៊ីរ៉ង់​អាចបន្ត​អនុវត្ត​កិច្ចព្រមព្រៀង​ឬអត់​ នៅតែ​ត្រូវការ​រង់ចាំ​ពិនិត្យ​សង្កេតមើល ​។ ​លោកស្រី​បានថ្លែងថា ​ទោះបី​ស្ថិតក្នុង​អំឡុងពេល​ដ៏លំបាក​ អាល្លឺម៉ង់​នៅតែនឹង​ប្រកាន់ខ្ជាប់​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ពហុភាគីនិយម​អន្តរជាតិ​ដដែល ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ