លោក​ ស៊ីជីនភីង​ ប្រធានរដ្ឋចិន​ផ្ញើសារលិខិត​ជូន​សិក្ខាសាលា​អន្តរជាតិ​ស្តីពី​ខួប​១០​ឆ្នាំ​នៃ​គ្រោះ​រញ្ជួយដី​ស្រុក ​Wenchuan ​និង​​សិក្ខាសាលា​អន្តរជាតិ​ស្តីពី​គ្រោះ​រញ្ជួយដី​មហាដីគោក​លើកទី៤​
2018-05-12 14:59:55  cri  Web Editor:Sun

ថ្ងៃទី១២​ខែឧសភា ​សិក្ខាសាលា​អន្តរជាតិ​ស្តីពី​ខួប​១០​ឆ្នាំ​នៃ​គ្រោះ​រញ្ជួយដី​ស្រុក ​Wenchuan ​និង​​សិក្ខាសាលា​អន្តរជាតិ​ស្តីពី​គ្រោះ​រញ្ជួយដី​នៃ​មហាដីគោក​លើកទី៤​បានបើកធ្វើ​នៅក្រុង ​Chengdu ​ខេត្ត​ Sichuan​ ប្រទេសចិន ​លោក​ស៊ីជីនភីង​ ប្រធានរដ្ឋចិន​បានផ្ញើ​សារលិខិត​ជូន​សិក្ខាសាលា​នេះ ។

លោក ​ស៊ីជីនភីង ​បានថ្លែងថា​ ឆ្នាំ២០១៨​នេះជាខួប​១០ឆ្នាំ​នៃ​គ្រោះ​រញ្ជួយដី​ស្រុក​ Wenchuan ​។ ​ក្រោម​ការដឹកនាំ​ដ៏រឹងមាំ​របស់បក្ស​កុម្មុយនិស្តចិន ​ការងារកសាង​តំបន់រង​គ្រោះរញ្ជួយដី​ស្រុក ​Wenchuan ​ជាថ្មីឡើង​វិញបាន​ទទួល​សមិទ្ធផល​គួរឲ្យភ្ញាក់ផ្អើល​ ដែល​បានផ្តល់​បទពិសោធន៍​និងមេរៀន​ដ៏មាន​ផលប្រយោជន៍​សម្រាប់​សហគមន៍​អន្តរជាតិ​ធ្វើ​ការងារ​កសាង​ជាថ្មីឡើងវិញ​បន្ទាប់ពី​គ្រោះមហន្តរាយ ។

    លោក ​ស៊ីជីនភីង​ បាន​គូសបញ្ជាក់ថា​ ស្វែងយល់​ក្បួនគ្រោះ​មហន្តរាយ​តាម​វិទ្យាសាស្ត្រ ​កាត់បន្ថយ​គ្រោះមហន្តរាយ​និងហានិភ័យ​ដោយមាន​ប្រសិទ្ធិ​ភាពនិង​សម្រេច​ភាពចុះសម្រុង​គ្នា​រវាង​មនុស្សជាតិ​និងធម្មជាតិ​​ គឺត្រូវ​ធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិ​​ ។ ​ប្រទេសចិន​នឹង​ប្រកាន់ខ្ជាប់​​ទស្សនៈ​អភិវឌ្ឍ​ដែលយក​ប្រជាជន​ជាស្នូល​ ប្រកាន់ខ្ជាប់​ការយក​ការបង្ការជា​សំខាន់និង​គួបផ្សំ​ការបង្ការ​គ្រោះមហន្តរាយ​ ទប់ទល់​គ្រោះ​មហន្តរាយនិង​ជួយសង្គ្រោះ​គ្រោះមហន្តរាយ ​លើកកម្ពស់​សមត្ថភាព​បង្ការគ្រោះ​មហន្តរាយចម្រុះ​ដោយ​គ្រប់ជ្រុងជ្រោយ​ ដើម្បីផ្តល់​ការធានា​សន្តិសុខ​ដ៏រឹងមាំ​ចំពោះ​អាយុជីវិត​និងទ្រព្យសម្បត្តិ​របស់​ប្រជាជន ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ