លោក​នាយករដ្ឋមន្ត្រី​ចិន​លីខឺ​ឈាំង​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធន៍​បើក​វេទិកា​អភិបាលខេត្ត​រវាង​ចិននិង​ជប៉ុន​ព្រម​ទាំង​ថ្លែង​សុន្ទរកថា
2018-05-12 15:19:59  cri  Web Editor:Li

ព្រឹក​ថ្ងៃទី​ ១១ ខែ​ឧសភា​ តាម​ម៉ោង​តំបន់​ លោក​លីខឺឈាំង​ នាយករដ្ឋមន្ត្រី​ចិន​បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​បើក​វេទិកា​អភិបាល​ខេត្ត​រវាង​ចិននិង​ជប៉ុន​ព្រម​ទាំង​ថ្លែង​សុន្ទរកថា​នៅកោះ​​Hokkaido ប្រទេស​ជប៉ុន​ ។ លោកនាយករដ្ឋមន្ត្រី​ជប៉ុន​​ស៊ីនហ្សូអាបេ​ក៏មាន​​វត្តមាន​នៅក្នុង​ពិធី​សម្ពោធបើកនេះ​ផងដែរ ។

 លោក​លីខឺ​ឈាំង​បាន​បញ្ជាក់​ថា​ ការ​ផ្លាស់ប្តូរនិង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​រវាង​ចិន​និ​ងជប៉ុន​ ហើយ​ក៏​ជា​មធ្យោបាយ​សំខាន់​សម្រាប់​ជំរុញ​ការ​រឹត​ចំណង​មិត្តភាព​ប្រជាជន​រវាង​ប្រទេស​ទាំងពីរ​ផងដែរ ។ ក្នុង​ដំណើរ​ទស្សនកិច្ច​លើកនេះ​  រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ចិននិង​ជប៉ុន​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​សហប្រតិបតិ្តការជា​​ច្រើន​ ដែល​បាន​បង្កើត​ជា​លក្ខណសម្បត្តិ​និង​ចន្លោះ​ដល់ការធ្វើ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ស៊ី​ជម្រៅ​រវាង​តំបន់​និង​សហគ្រាស​នៃប្រទេស​ទាំងពីរ ។

លោក​ស៊ីនហ្សូ​អាបេ​បាន​ថ្លែង​ថា​ ការ​ផ្លាស់ប្តូរ​រវាង​ទីក្រុង​មិត្តភាព​នៃប្រទេស​ជប៉ុននិង​ចិន​ទទួលបាន​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​  បាន​ក្លាយ​ជា​កម្លាំង​ចលករ​មួយ​និង​ចំណង​មិត្តភាព​​ដែលមិន​​អាច​កាច់​ផ្តាច់​បាន​ក្នុង​ការ​ពង្រឹងនិង​ពង្រីក​សន្តិភាពនិង​មេត្រី​ភាព​រវាង​ប្រទេស​ទាំងពីរ​ ។ ភាគី​ទាំងពី​គួរ​តែ​បំផុស​កម្លាំង​រស់រវើក​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​តំបន់​ថែម​ទៀត​   បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុងការ​​ទប់ទល់​នឹង​បញ្ហា​កើន​ឡើង​នៃ​ក្រុម​មនុស្ស​វ័យ​ចំណាស់ ការ​​អភិវឌ្ឍក្នុង​តំបន់​និង​ទេសចរណ៍​ជាដើម​ ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅមក​រវាង​ប្រទេស​ទាំងពីរ​​ទទួលបាន​ការ​អភវិឌ្ឍ​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ