ព័ត៌មាន​ចិន
2018-05-12 15:18:39  cri  Web Editor:Li

លោក​ប្រធានរដ្ឋ​ចិន​ស៊ីជីនភីង​ផ្ញើសារលិខិត​ជូន​សិក្ខាសាលា​អន្តរជាតិ​ស្តី​ពី​ខួប​ទី​ ១០ ឆ្នាំ​នៃ​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី​ស្រុក​Wenchuanនិង​សិក្ខាសាលា​អន្តរជាតិ​ស្តី​ពី​គ្រោះ​រញ្ជួយ​ដី​ ​មហាដីគោក​លើកទី​ ៤ ។

លោក​នាយករដ្ឋមន្ត្រី​ចិន​លីខឺ​ឈាំង​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​បើក​វេទិកា​អភិបាល​ខេត្ត​ចិន​ជប៉ុន​ព្រម​ទាំង​ថ្លែង​សុន្ទរកថា​ផង ។

លោក​វ៉ាងយី​ សមាជិក​នៃក្រុមប្រឹក្សា​រដ្ឋចិន​នឹង​អញ្ជើញ​ទៅ​បំពេញទស្សនកិច្ច​នៅ​ប្រទេស​បារាំង អេស្ប៉ាញ​ ព័រទុយហ្គាល់និង​អាហ្សង់ទីន ព្រម​ទាំង​ចូលរួម​សន្និសីទ​រដ្ឋមន្ត្រីការ​បរទេស​​ក្រុម​ប្រទេសG​ ២០ ។

ប្រទេស​ចិន​អបអរសាទរ​លោក​Mahathir Bin Mohamad ដែល​ក្លាយ​​​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ថ្មី​របស់​ម៉ាឡេស៊ី​ ជឿជាក់​ថា​ ទំនាក់ទំនង​រវាង​ចិននិង​ម៉ាឡេស៊ី​នឹង​បន្តអភិវឌ្ឍ​ទៅមុខ​យ៉ាង​នឹងនរ​ជា​បន្តបន្ទាប់ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ