ភាគីចិន​សំដែង​ការអបអរសាទរ​ចំពោះ​លោក​ Mahathir​ Bin​ Mohamad ​ដែល​ក្លាយជា​នាយករដ្ឋមន្ត្រី ​អាណត្តិថ្មី ​ម៉ាឡេស៊ី​ ជឿជាក់ថា​ ទំនាក់ទំនង​រវាង​ចិន​និង​ម៉ាឡេស៊ី​នឹង​បន្ត​អភិវឌ្ឍ​ទៅមុខ​ដោយ​នឹងនរ​ជា​បន្តបន្ទាប់​
2018-05-12 15:37:59  cri  Web Editor:Wei

    តាម​ការផ្សាយ​ដំណឹង​ឲ្យដឹងថា​ កាលពី​យប់ថ្ងៃ​ទី១០ ​ខែ​ឧសភា​ លោក​ Mahathir ​Bin​ Mohamad​ ប្រធានកិត្តិយស​នៃ​គណបក្ស​"សម្ព័ន្ធក្តីសង្ឃឹម"​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ធ្វើ​សច្ចាប្រណិធាន​ឡើង​កាន់តំណែង​ជានាយករដ្ឋមន្ត្រី។​លោក​ Geng ​Shuang​ អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បានសំដែង​ការអបអរសាទរ​ចំពោះ​ការនេះ។​

    លោក​ Geng​ Shuang​ បាន​ថែ្លង​ក្នុងសន្និសីទសារព័ត៌មាន​ជាប្រចាំថា ​លោក​ Mahathir​ Bin ​Mohamad​ គឺជា​អ្នកនយោបាយ​ជើងចាស់​ដែល​បានរួមចំណែក​យ៉ាងសំខាន់​និងវិជ្ជមាន​ដល់​ការអភិវឌ្ឍ​ប្រទេស​ម៉ាឡេស៊ី​និង​សមាគមអាស៊ាន​ព្រមទាំង​ទំនាក់ទំនង​រវាងចិន​និង​ម៉ាឡេស៊ី​និ​ងកិច្ចសហប្រតិបត្តិការ​នៅតំបន់​អាស៊ីបូព៌ា។​ភាគីចិន​សូមសំដែង​ការអបអរ​សាទរ​ចំពោះ​លោក​ក្លាយជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ ហើយ​ជឿជាក់ថា​ ក្រោមការ​ដឹកនាំ​របស់​លោក​ ការកសាង​ជាតិម៉ាឡេស៊ី​នឹង​ទទួលបាន​សមិទ្ធផលថ្មី​ ហើយ​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ​រវាង​ចិន​និង​ម៉ាឡេស៊ី​នឹង​បន្តអភិវឌ្ឍ​ទៅមុខ​ដោយ​ដោយ​នឹងនរ​ជាបន្តបន្ទាប់​ថែម​ទៀត៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ