សិក្ខាសាលា​ព័ត៌មានចិន​ ជប៉ុននិង​កូរ៉េខាងត្បូង​លើកទី៦​បានបើកធ្វើ​នៅ​ក្រុងប៉េកាំង​
2018-05-11 16:09:29  cri  Web Editor:Sun

ថ្ងៃទី១០​ខែឧសភា​ សិក្ខាសាលា​ព័ត៌មានចិន​ ជប៉ុននិង​កូរ៉េខាងត្បូង​លើកទី៦​ដែលរៀបចំ​ឡើង​​ដោយ​សមាគម​អ្នកកាសែតចិន​និង​សហការ​រៀបចំ​ដោយ​ស្ថានីយវិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន​បានបើកធ្វើ​នៅ​ក្រុងប៉េកាំង ។ ​តំណាងនៃ​ប្រព័ន្ធ​សារព័ត៌មាន​សំខាន់ៗ​ចំនួនជិត​៤០ដែល​មកពី​ប្រទេសចិន​ ជប៉ុននិង​កូរ៉េខាងត្បូង​បានចូល​រួម​សិក្ខាសាលានេះ ។

    លោកស្រី ​Wang ​Dongmei ​ប្រធាន​គណៈប្រតិភូ​របស់ភាគីចិន​និងជា​លេខាធិការនៃ​លេខាធិការដ្ឋាននៃ​សមាគម​អ្នកកាសែតចិន​បាន​ធ្វើជា​អធិបតីនៃ​សិក្ខាសាលា​លើកនេះ ​។ លោកស្រី​បានថ្លែងថា​ ឆ្នាំ២០១៨​នេះជា​ខួបឆ្នាំទី១០នៃ​ការបង្កើត​យន្តការ​ផ្លាស់ប្តូរ​សិក្ខាសាលា​ព័ត៌មានចិន ​ជប៉ុននិង​កូរ៉េខាងត្បូង​ ឆ្លងតាមរយៈ​ការខិតខំ​ប្រឹងប្រែង​រួមឥត​ឈប់ឈរ​របស់​ភាគីទាំងបី​ យន្តការនេះ​បានក្លាយ​ទៅជា​វេទិកា​ផ្លាស់ប្តូរ​ព័ត៌មាន​ដ៏សំខាន់​សម្រាប់​មជ្ឈដ្ឋានព័ត៌មាន​នៃ​ប្រទេសទាំងបី​ ដែល​ទទួលបាន​ការយកចិត្តទុកដាក់​ខ្ពស់​ពី​បណ្តា​ភាគីនានា ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ