ថ្ងៃទី៩ខែឧសភា សន្និសីទពេញអង្គនៃសន្និសីទតភ្ជាប់កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូររវាងអង្គការសង្គមស៊ីវិលចិននិងកម្ពុជាដែលរៀបចំដោយសមាគមជំរុញការផ្លាស់ប្តូរអន្តរជាតិនៃអង្គការសង្គមស៊ីវិលចិននិងក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលកម្ពុជាបានបើកធ្វើនៅក្រុងភ្នំពេញ រាជធានីប្រទេសកម្ពុជា ភាគីទាំងពីរបានផ្លាស់ប្តូរមតិគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ការព្យាបាលជំងឺនិងសុខាភិបាលជាដើម ។
លោក កឹម រ័ត្នវិសិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលកម្ពុជាបានថ្លែងថា សន្និសីទតភ្ជាប់កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូររវាងអង្គការសង្គមស៊ីវិលចិននិងកម្ពុជាលើកនេះបានផ្តល់វេទិកាសម្រាប់អង្គការសង្គមស៊ីវិលប្រទេសទាំងពីរចិននិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរ និងនាំមកឱកាសថ្មី ។ ភាគីទាំងពីរកម្ពុជានិងចិនអនុវត្តតាមគោលការណ៍មិត្តភាពនិងកិច្ចសហប្រតិបត្តិការ ពិគ្រោះពិភាក្សាអំពីបញ្ហាដែលប្រឈមមុខក្នុងដំណើរអនុវត្តកម្មវិធីមានពាក់ព័ន្ធ បង្កើនការយល់ដឹងគ្នាទៅវិញទៅមកថែមមួយកម្រិតទៀត និងជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ។