ព្រឹកថ្ងៃទី ១០ ខែឧសភាតាមម៉ោងតំបន់ លោកលីខឺឈាំង នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក Idachi Tadachi ប្រធានព្រឹទ្ធសភាជប៉ុននៅព្រឹទ្ធសភាជប៉ុនក្រុងតូក្យូ ។
ថ្លែងក្នុងកិច្ចជំនួប លោកលីខឺឈាំងបានបញ្ជាក់ថា ទន្ទឹមនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរវិលត្រឡប់ទៅកាន់ផ្លូវត្រឹមត្រូវវិញ ច្បាស់ជានឹងជំរុញឲ្យបង្កើនការផ្លាស់ប្តូររវាងរដ្ឋសភា តំបន់និងសង្គមស៊ីវិលនៃប្រទេសទាំងពីរ ជំរុញឲ្យទំនាក់ទំនងរវាងចិននិងជប៉ុនទទួលបានការអភិវឌ្ឍយ៉ាងនឹងនរ ។ យើងខ្ញុំរីករាយរួមសហការជាមួយរដ្ឋសភាជប៉ុនបង្កើនការផ្លាស់ប្តូរ បង្កើនការយល់ដឹងនិងទំនុកចិត្តលើគ្នារវាងប្រទេសទាំងពីរ ដើម្បីតាំងមូលដ្ឋានកាន់តែរឹងមាំសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
លោកIdachi Tadachi បានបញ្ជាក់ថា ព្រឹទ្ធសភាជប៉ុនរីករាយរួមចំណែកក្នុងការបង្កើនការយល់ដឹងនិងទំនុកចិត្តលើគ្នារវាងជប៉ុននិងចិន ដើម្បីជំរុញឲ្យទំនាក់ទំនងប្រទេសទាំងពីរវិវឌ្ឍន៍ទៅមុខថែមទៀត ។