ព្រឹកថ្ងៃទី ១០ ខែឧសភាតាមម៉ោងតំបន់ លោកលីខឺឈាំង នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក OshimaTadamori ប្រធានរដ្ឋសភាជប៉ុននៅក្រុងតូក្យូប្រទេសជប៉ុន ។
ថ្លែងក្នុងកិច្ចជំនួប លោកលីខឺឈាំងបានបញ្ជាក់ថា ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសជប៉ុនបង្កើនទំនុកចិត្តលើគ្នាផ្នែកយុទ្ធសាស្ត្រនិងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងដោយឈរលើមូលដ្ឋានគោរពឯកសារនយោបាយចំនួន ៤ រវាងចិននិងជប៉ុន ក្នុងន័យជំរុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរអាចវិវឌ្ឍន៍ទៅមុខយ៉ាងនឹងនរជាបន្តបន្ទាប់ ។
លោក Oshima Tadamori បានថ្លែងថា រដ្ឋសភាជប៉ុនរីករាយបង្កើនការផ្លាស់ប្តូរជាមួយសភាតំណាងប្រជាជនទូទាំងប្រទេសចិន ដោយរំពឹងទុកថាឱកាសនៃដំណើរទស្សនកិច្ចរបស់លោកលីខឺឈាំងលើកនេះជាកាលានុវត្តភាពសម្រាប់បង្កើនសន្តិភាពនិងមេត្រីភាពរវាងជប៉ុននិងចិន ដើម្បីជំរុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានការអភិវឌ្ឍយ៉ាងនឹងនរ ។