នាយករដ្ឋមន្ត្រី​ចិន​អញ្ជើញ​ចូល​គាល់​ព្រះចៅអធិរាជ​ជប៉ុន Akihito
2018-05-11 15:43:35  cri  Web Editor:Li

​នាព្រឹក​ថ្ងៃទី​ ១០ ខែ​ឧសភា​តាម​ម៉ោងតំបន់ លោកលី​ខឺឈាំង​ នាយករដ្ឋមន្ត្រី​ចិន​បានអញ្ជើញ​ចូល​គាល់​ព្រះចៅអធិរាជ​ជប៉ុន Akihitoនៅ​ព្រះ​បរមរាជវាំងក្រុង​តូក្យូ ប្រទេស​ជប៉ុន ។

 លោក​លីខឺឈាំង​ បាន​ថ្លែង​ថា​ ឆ្នាំ​នេះ​ចំពេល​ខួប​ឆ្នាំ​ទី​៤០នៃការ​ចុះហត្ថលេខាលើសន្ធិសញ្ញា​សន្តិភាព​និង​មិត្តភាព​រវាង​ចិននិង​ជប៉ុន​ ។ ប្រទេស​ចិន​រំពឹងទុកថា​ ឆ្លងតាមរយៈដំណើរ​ទស្សនកិច្ច​លើកនេះនឹង​​​​រំលឹកឡើង​វិញ​នូវ​ស្មារតី​នៃ​សន្ធិសញ្ញា​នេះ​ ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​រវាង​ចិននិង​ជប៉ុន​ឲ្យ​វិលត្រឡប់​ទៅ​កាន់​ផ្លូវ​ត្រឹមត្រូវ​វិញ​ព្រម​ទាំង​ទទួលការ​អភិវឌ្ឍ​ថ្មី​ថែមទៀត ។

ព្រះចៅអធិរាជ​ជប៉ុន Akihitoបានមាន​ព្រះបន្ទូល​ថា​ ទ្រង់​មាន​ក្តី​សោមនស្ស​រីក​រាយ​ណាស់​​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​លីខឺឈាំង​នៅ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​ដ៏សំខាន់​មួយនេះ​ រំពឹង​ទុក​ថា​ ឆ្លងតាម​រយៈដំណើរ​ទស្សនកិច្ច​លើកនេះ​នឹង​បន្ត​​ពង្រឹងនិង​ពង្រីក​ទំនាក់ទំនងរវាង​ជប៉ុននិងចិន​ថែមទៀត​ ហើយ​សូម​ជូនពរ​ដំណើរ​ទស្សនកិច្ច​របស់​លោក​លីខឺឈាំង​នៅ​ជប៉ុន​ទទួលបាន​លទ្ធផលផ្លែផ្កា​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ