កងទ័ពការពារជាតិអ៊ីស្រាអែលបានអះអាងនៅថ្ងៃទី ១០ ខែឧសភាថា នៅយប់ជ្រៅថ្ងៃទី ៩ និងព្រឹកព្រលឹមថ្ងៃទី ១០ ខែឧសភាតាមម៉ោងតំបន់ យោធាអ៊ីស្រាអែលបានបញ្ចេញយន្តហោះចម្បាំងទម្លាក់គ្រាប់បែកទៅលើគោលដៅអ៊ីរ៉ង់ជាច្រើនកន្លែងដែលស្ថិតនៅក្នុងដែនស៊ីរី។
លោក Jonathan Conricus អ្នកនាំពាក្យកងទ័ពការពារជាតិអ៊ីស្រាអែលបានថ្លែងនៅព្រឹកថ្ងៃទី ១០ ខែឧសភាថា កាលពីយប់អធ្រាត្រថ្ងៃទី ៩ និងព្រឹកព្រលឹមថ្ងៃទី ១០ ឧសភា កងកម្លាំងបដិវត្តអ៊ីស្លាមអ៊ីរ៉ង់(IRGC) បានបាញ់គ្រាប់រ៉ុក្កែតចំនួន ២០ គ្រាប់ពីមូលដ្ឋានយោធាក្នុងដែនស៊ីរីរបស់ខ្លួនទៅកាន់មូលដ្ឋានយោធាអ៊ីស្រាអែលក្នុងតំបន់ Golan បន្ទាប់មក កងទ័ពអ៊ីស្រាអែលបានវាយបកលើគោលដៅរបស់អ៊ីរ៉ង់វិញ៕