នាយករដ្ឋមន្រ្តី​ចិន​ជួប​ពិភាក្សា​ជា​មួយ​អ្នក​ទទួល​ខុស​ត្រូវ​នៃ​បក្ស​មិន​កាន់​អំណាច​នៃ​ជប៉ុន
2018-05-11 15:57:42  cri  Web Editor:Ma

     រសៀល​ថ្ងៃ​ទី​១០ខែ​ឧសភា​តាម​ម៉ោង​តំបន់ ​លោកLiKeqiangនាយករដ្ឋមន្រ្តី​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​អ្នក​ទទួល​ខុស​ត្រូវ​នៃ​បក្ស​មិន​កាន់​អំណាច​នៃ​ប្រទេស​ជប៉ុន​នៅ​ទី​ក្រុង​តូក្យូ។តំណាង​នៃ​បក្ស​ប្រជាធិបតេយ្យ​រដ្ឋធម្មនុញ្ញ ​តំណាង​នៃ​បក្ស​ប្រជាធិបតេយ្យ​ជាតិ ​ប្រធាន​នៃ​បក្ស​កុម្មុយនិស្ត​ជប៉ុន ​និង​មេដឹកនាំ​នៃ​បក្ស​ប្រជាធិបតេយ្យ​សង្គម​បាន​ចូល​រួម​។

លោកLiKeqiangបាន​គូស​បញ្ជាក់​ថា​ ឆ្នាំ​នេះ​ជា​ខួប​ទី​៤០នៃ​ការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​និង​មេត្រី​ភាព​រវាង​ប្រទេស​ចិន​និង​ជប៉ុន ​យើង​គួរ​តែ​រំលឹក​ស្មារតី​នៃ​សន្ធិសញ្ញា​នេះ​ឡើង​វិញ ​គោរព​តាម​គោលការណ៍​នៃ​សន្ធិសញ្ញា ​មាន​តែ​ធ្វើ​យ៉ាង​នេះ​ទើប​អាច​កែឲ្យ​ត្រឹមត្រូវ​នូវ​ទិស​ដៅ​នៃ​ការ​រីក​ចំរើន​នៃ​ទំនាក់​ទំនង​រវាង​ចិន​និង​ជប៉ុន ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ចិន​និង​ជប៉ុន​អភិវឌ្ឍន៍​តាម​ផ្លូវ​ដ៏​ត្រឹមត្រូវ។សង្ឃឹម​បក្ស​នយោបាយ​ដែល​មាន​វត្តមាន​អាច​ធ្វើ​ការ​ខិត​ខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ដើម្បី​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​អភិវឌ្ឍន៍​ដោយ​បរិសុទ្ធ​និង​នឹងនរ។

អ្នក​ទទួល​ខុស​ត្រូវ​នៃ​បក្ស​មិន​កាន់​អំណាច​នៃ​ជប៉ុន​ដែល​មាន​វត្តមាន​ក្នុង​ជំនួប​ពិភាក្សា​បាន​ថ្លែង​ថា ​ភាគី​ជប៉ុន​កោត​សរសើរ​ដំណើរ​ទស្សនកិច្ច​របស់​លោកLiKeqiangនាយករដ្ឋមន្រ្តី​ចិន​ដោយ​បាន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​នៃ​ប្រទសេ​ទាំង​ពីរ​វិល​ទៅ​កាន់​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​ឡើងវិញ ​ហើយ​បាន​បោះ​ជំហាន​សំខាន់​មួយ​ទៅ​មុខ​ទៀត​។សង្ឃឹម​អាច​ឆ្លៀត​យក​ឱកាស​ខួប​ទី​៤០នៃ​ការ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​និង​មេត្រី​ភាព​រវាង​ប្រទេស​ជប៉ុន​និង​ចិន​នេះ​ ​បន្ត​ធ្វើ​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ទូលាយ ​ធ្វើ​ឲ្យ​ការ​ផ្លាស់ប្តូរ​រវាង​បក្ស​នយោបាយ​ សមាជិក​សភា ​យុវជន​ជា​ដើម​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​រួម​វិភាគ​ទាន​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ​នៃ​ទំនាក់​ទំនង​រវាង​ជប៉ុន​និង​ចិន​។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ