លោក​ Duterte​ ប្រធានាធិបតី​ហ្វីលីពីន​ថែ្លងថា​ ការអភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​នៅ​អាស៊ី ​បូក​រួមទាំង​ប្រទេសចិន​ផង គឺជា​ទិសដៅ​អាទិភាព​របស់​ប្រទេស​ហ្វីលីពីន​
2018-04-10 16:11:03  cri  Web Editor:Wei

    កាលពី​រសៀល​ថ្ងៃ​ទី៩​ ខែ​មេសា​ លោក​ Duterte​ ប្រធានាធិបតី​ហ្វីលីពីន​បាន​ចាកចេញ​ពី​ក្រុង ​Davao ​ឆ្ពោះ​ទៅកាន់​ខេត្ត​ហៃណាន​នៃ​ប្រទេស​ចិន​ដើម្បី​អញ្ជើញ​ចូលរួម​វេទិកា​អាស៊ី​ក្រុង​ប៉អៅ។​

     លោក​ Duterte​ ប្រធានាធិបតី​ហ្វីលីពីន​បាន​ថែ្លងថា​ ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​តំបន់​អាស៊ី​មាន​សក្តានុពល​យ៉ាង​ធំធេង​ ប្រទេស​ហ្វីលីពីន​គួរតែ​ប្រើប្រាស់​វេទិកានេះ​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ផែ្នក​សេដ្ឋកិច្ច​និង​ការ​បា្រស្រ័យ​ទាក់ទង​ខាង​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​នៅ​អាស៊ី​ថែមទៀត​ ហើយ​រួមគ្នា​ចែករំលែក​នូវ​ឱកាស​នៃ​ការអភិវឌ្ឍ​និង​កែ​លម្អ​ជីវភាព​របស់​ប្រជាជន​ផងដែរ។​

    ពេល​ថែ្លង​ដល់​ទំនាក់ទំនង​រវាង​ចិន​និង​ហ្វីលីពីន​ លោក​ Duterte​ រំពឹងថា​ នឹង​អាច​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ជាមួយ​ប្រទេសចិន​ថែមទៀត​ដើម្បី​ផ្តល់​ជាជំនួយ​យ៉ាង​ធំ​ធេង​ចំពោះ​ការ​កសាង​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ