ថ្នាក់​ដឹកនាំ​អន្តរជាតិ​​ផ្ញើ​សារលិខិត​ជូនពរ​អបអរ​សាទរ​លោក​ស៊ីជីនភីង​ដែល​ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​រដ្ឋ​ចិន
2018-03-22 14:46:58  cri  Web Editor:Guo

      កាលពី​​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ថ្មីៗនេះ ថ្នាក់​ដឹកនាំ​រដ្ឋ​និង​បក្ស​នៃ​ប្រទេស​មួយ​ចំនួន​និង​អ្នក​ទទួល​ខុស​ត្រូវ​នៃ​អង្គការ​អន្តរជាតិ​និង​តំបន់​បាន​ផ្ញើ​សារលិខិត​ ដើម្បី​សំដែង​ការ​អបអរសាទរ​​យ៉ាង​កក់​ក្តៅ​ជូន​ចំពោះ​លោក ស៊ីជីនភីង ដែល​ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ។

      លោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សា​កិច្ចការ​រដ្ឋ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ថ្លែង​ថា ការ​ជ្រើស​តាំង​លោក​ជា​ប្រធាន​រដ្ឋ នេះ​បាន​ផ្តល់​កាលានុវត្តភាព​យ៉ាង​ល្អ​ប្រសើរ​សម្រាប់​ជំរុញ​ថែម​ទៀត​នូវ​ទំនាក់​ទំនង​ដ៏​មេត្រីភាព​ដែល​មាន​ស្រាប់​រវាង​មីយ៉ាន់ម៉ា​និង​ចិន នាងខ្ញុំ​ត្រេក​អរ​យ៉ាង​ក្រៃ​លែង​ ។

      លោក Klauns Schwab ប្រធាន​ប្រតិបតិ្ត​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​ថ្លែង​ថា សមិទ្ធផល​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​ ព្រម​និង​តួនាទី​ដឹកនាំ​របស់​ប្រទេស​ចិន​ក្នុង​ការ​ទប់​ទល់​នឹង​បញ្ហា​ប្រឈម​ដ៏តឹងរ៉ឹង​ជា​សកល គួរ​ឲ្យ​អ្នក​ផង​ទាំង​ពួង​ចាប់​អារម្មណ៍ ។ ជឿ​ជាក់​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ​របស់​ឯកឧត្តម អនាគត​របស់​ប្រទេស​ចិន​ពិត​ជា​នឹង​មាន​ភាព​កាន់​តែ​ភ្លឺស្វាង​ ។

      លោក​ត្រាំ​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក៏​បាន​សំដែង​ការ​ជូនពរ​ចំពោះ​លោក ស៊ីជីនភីង ប្រធាន​រដ្ឋ​ចិន​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ