គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​រៀប​ចំ​ធ្វើ​ពិធី​សច្ចា​ប្រណិធាន​ចំពោះរដ្ឋធម្មនុញ្ញ
2018-03-22 13:43:45  cri  Web Editor:Zheng

   ព្រឹក​ថ្ងៃ​ទី​២១​ខែ​មីនា គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​បាន​រៀបចំ​ធ្វើ​ពិធី​សច្ចាប្រណិធាន​ចំពោះ​រដ្ឋធម្មនុញ្ញនៅ​វិមាន​សភា​ប្រជាជន។លោក​LiZhanshuប្រធាន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិនបាន​ធ្វើ​ជា​អធិបតី។

      សូម​បញ្ជាក់​ថា សន្និបាត​លើក​ទី​១​នៃ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​សភា​តំណាង​ប្រជា​ជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣ដែល​ទើប​បានបិទបញ្ចប់​បាន​តែង​តាំង​អគ្គ​លេ​ខា​ធិការ​រង​នៃ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន ប្រធាន​គណៈកម្មាការ​ការ​ងារ​ថវិកា ប្រធាន​អាណត្តិ​ទី​៤​នៃ​គណៈកម្មាធិការ​ច្បាប់​មូលដ្ឋាន​នៃ​តំបន់​រដ្ឋ​បាល​ពិសេសហុង​កុង និងប្រធាន​អាណត្តិ​ទី​៤​នៃ​គណៈកម្មាធិការ​ច្បាប់​មូលដ្ឋាន​នៃ​តំបន់​រដ្ឋ​បាល​ពិសេសម៉ាកាវ។យោង​តាម​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​សភា​តំណាង​ប្រជា​ជន​ទូទាំង​ប្រទេស​ចិនស្តីពី​ការ​អនុវត្ត​របបធ្វើ​សច្ចាប្រណិធាន​ចំពោះ​រដ្ឋ​ធម្ម​នុញ្ញ មន្រ្តី​ដូច​ពោល​ខាង​លើ​បាន​ធ្វើ​សច្ចាប្រណិធាន​ចំពោះ​រដ្ឋ​ធម្មនុញ្ញតាម​ច្បាប់៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ