លោក ​លីខឹឈាង ​នាយករដ្ឋមន្ត្រីចិន​ និង​លោក ​Yang ​Xiaodu ​ជាប្រធាន​គណៈកម្មាធិការ​អធិការកិច្ច​ជាតិ​ជាដើម​​ធ្វើ​សច្ចាប្រណិធាន​ចំពោះ​រដ្ឋធម្មនុញ្ញ​
2018-03-18 12:39:14  cri  Web Editor:Sun

    ព្រឹក​ថ្ងៃទី ​១៨​ ខែមីនា​នៅក្រុង​ប៉េកាំង ​មហាសន្និបាត​លើកទី  នៃសភា​តំណាង​ប្រជាជន​ទូទាំងប្រទេសចិន​នីតិកាល​ទី ១៣ ​បាន​ធ្វើការបោះឆ្នោត​សម្រេច​ជ្រើស​តាំង​លោក​លីខឹឈាង ​ជានាយករដ្ឋមន្ត្រី​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន ​ហើយ​​​លោក ​Yang ​Xiaodu​ជាប់​ជាប្រធាន​គណៈកម្មាធិការ​អធិការកិច្ច​ជាតិចិន 

    អង្គ​មហាសន្និបាត​នៅបាន​បោះឆ្នោត​សម្រេច​ជ្រើស​តាំង​លោក ​Xu ​Qiliang​និង​លោក ​Zhang ​Youxia​ជា​អនុប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​ ​​ជ្រើសតាំង​លោក​Zhou ​qiang​ជាប្រធាន​តុលាការ​ប្រជាជន​កំពូល​និង​លោក Zhang jun​ជា​ប្រធាន​សាលាអយ្យការ​ប្រជាជន​កំពូល 

តាម​ការកំណត់​នៃ​រដ្ឋធម្មនុញ្ញចិន​ បេក្ខជនឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​​​ត្រូវ​បាន​លើកឈ្មោះ​ដោយ​ប្រធានរដ្ឋចិន​​ ​បេក្ខជន​ឈរឈ្មោះ​ជា​អនុប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​គឺត្រូវ​បាន​លើកឈ្មោះ​ដោយ​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​​​ ហើយ​ប្រគល់ឲ្យ​សន្និសីទ​ពេញអង្គនៃ​មហាសន្និបាត​ធ្វើការបោះឆ្នោត​សម្រេច​ ។

​​​    បន្ទាប់ពី​បញ្ចប់​របៀបវារៈ​គ្រប់ខនៃ​សន្និសីទ​ពេញអង្គ ​លោក​ លីខឹឈាង ​លោក ​Yang ​Xiaodu​ លោក ​Xu ​Qiliang​និង​លោក ​Zhang ​Youxia​ ជាដើម​បានធ្វើ​សច្ចាប្រណិធាន​ចំពោះ​រដ្ឋធម្មនុញ្ញ​​រៀងៗខ្លួន ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ