គម្រោង​កំណែទម្រង់​ស្ថាប័ន​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​ត្រូវបាន​អនុម័ត​ដោយ​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេសចិន
2018-03-17 09:13:29  cri  Web Editor:Xu

   

    ព្រឹក​ថ្ងៃទី ១៧ ខែមីនា មហាសន្និបាត​លើកទី ១ នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាលទី ១៣ បាន​បើកធ្វើ​កិច្ចប្រជុំ​ពេញអង្គ ដោយបាន​បោះឆ្នោត​សម្រេច​អនុម័តលើ​គម្រោង​កំណែទម្រង់​ស្ថាប័ន​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន ។

    សូមបញ្ជាក់ថា កំណែទម្រង់​ស្ថាប័ន​នៃក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋចិន​លើកនេះ​មាន​គោលបំណង​កែសម្រួល​និង​ធ្វើឲ្យ​មានភាពល្អ​ប្រសើរ​នូវ​តួនាទី​ស្ថាប័ន​ក្នុង​វិស័យអាទិភាព​និង​គន្លឹះ​នៃ​ប្រព័ន្ធ​រដ្ឋាភិបាល ដើម្បី​បង្កបង្កើត​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋាភិបាល​ដែលមាន​តួនាទី​ជាក់ច្បាស់​និង​អភិបាលកិច្ចជាតិ​តាមច្បាប់ លើកកម្ពស់​សមត្ថភាព​អនុវត្ត​នៃរដ្ឋាភិបាល កសាង​សេវាកម្ម​រដ្ឋាភិបាល​ដែល​ប្រជាជន​ពេញចិត្ត ។ អនុលោមតាម​គម្រោងនេះ ក្រោយពី​កំណែទម្រង់​លើកនេះ ក្រៅពី​ខុទ្ទកាល័យ​ក្រុមប្រឹក្សាកិច្ចការ​រដ្ឋចិន ស្ថាប័ន​ក្រោមឱវាទ​របស់​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​សរុបមាន​ចំនួន ២៦ ស្ថាប័ន ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ