ប្រទេសចិន​គ្រោងនឹង​បង្កើត​គណៈកម្មាធិការ​សុខាភិបាល​និង​សុខភាព​ជាតិ
2018-03-14 10:51:30  cri  Web Editor:Xu

    កាលពី​ព្រឹក​ថ្ងៃទី ១៣ ខែមីនា មហាសន្និបាត​លើកទី ១ នៃសភា​តំណាង​ប្រជាជន​ទូទាំងប្រទេសចិន​នីតិកាលទី ១៣ បាន​ស្តាប់​ការបញ្ជាក់​របស់​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​អំពី​កម្រោង​កំណែទម្រង់​ស្ថាប័ន​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ ។ តាមគម្រោង​នេះ​នឹងបង្កើត​គណៈកម្មាធិការ​សុខាភិបាល​និង​សុខភាព​ជាតិចិន ។ តាមកំណែទំ្រង់នេះ​នឹងលុបចោល​គណៈកម្មាធិការ​សុខាភិបាល​និង​ផែនការគ្រួសារ​ជាតិចិន និង​ខុទ្ទកាល័យ​ក្រុមដឹកនាំ​កំណែទម្រង់​ប្រព័ន្ធ​សុខាភិបាល​និងឱសថ​នៃក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​ទៀតផង ។

    លោកRaoKeqin សមាជិក​នៃសភាប្រឹក្សា​នយោបាយ​ប្រជាជនទូទាំងប្រទេសចិន​និងជា​អនុប្រធាន​សមាគម​វេជ្ជសាស្ត្រចិន​បានសម្គាល់ថា គម្រោង​កំណែទម្រង់នេះ​បានបង្ហាញពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​ទៅលើ​សុខភាពប្រជាជន ឆ្លើយតបនឹង​តម្រូវការ​ផ្នែកសុខភាព​របស់ប្រជាជន​ដែល​ចេះតែ​កើនឡើង​ជារៀងរាល់ថ្ងៃ ហើយ​ឆ្លុះបញ្ចាំង​តម្រូវការ​នៃស្ថាប័ន​ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​ក្នុង​ការកែប្រែ​តួនាទី ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ