​​លោកលីខឹឈាង លោកលីចាន់ស៊ូ លោកវ៉ាងយ៉ាង លោកវ៉ាងហ៊ូនីង លោកចាវឡឺជី លោកហានចឹង​​ចូលរួម​ដោយឡែកពីគ្នា​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​​​នៃ​គណៈប្រតិភូ​តំណាងរាស្ត្រ​មួយចំនួន​ក្នុង​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​​​
2018-03-13 15:52:37  cri  Web Editor:Deng

      ព្រឹក​ថ្ងៃទី ១២ ​ខែ​មីនា  ​លោក លី ខឹឈាង ​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កម្មុយនិស្ត​ចិន​និងជា​នាយករដ្ឋមន្ត្រី​នៃក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន  ​,  ​លោក លី ចាន់ស៊ូ ​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កម្មុយនិស្ត​ចិន​,   ​លោក វ៉ាង យ៉ាង ​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កម្មុយនិស្ត​ចិន​និងជា​ឧបនាយក​រដ្ឋមន្ត្រី​ចិន ​,  ​លោក វ៉ាង ហ៊ូនីង  ​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កម្មុយនិស្ត​ចិន​និងជា​លេខាធិការ​នៃ​លេខាធិការ​ដ្ឋាន​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​ ,  ​លោក ចាវ ឡឺជី ​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កម្មុយនិស្ត​ចិន​និង​ជា​លេខាធិការ​នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​វិន័យ​​នៃ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន , ​លោក ហាន ចឹង ​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កម្មុយនិស្ត​ចិន​បាន​អញ្ជើញ​ចូលរួម​ដាច់ដោយឡែក​ពី​គ្នា​ក្នុង​​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​នៃ​គណៈប្រតិភូ​តំណាង​ប្រជាជន​មួយ​ចំនួន​ក្នុង​មហាសន្និបាត​លើក​ទី​មួយ​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ១៣ ។

      លោក លឺ ខឹឈាង ​បាន​ចូលរួម​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​នៃ​គណៈប្រតិភូ​តំណាង​ប្រជាជន​ខេត្ត ហូណាន ​។ ​លោក​សង្ឃឹម​ថា​ខេត្ត​ហូណាន​អាច​ផ្តោតសំខាន់​ទៅលើ​​ការដោះស្រាយ​បញ្ហា​អតុល្យភាព​និង​ភាព​មិន​ពេញលេញ​នៃ​ការអភិវឌ្ឍ​ ​ត្រូវតែ​ប្រកាន់​ខ្ជាប់​ការ​ធ្វើកំណែ​ទម្រង់​និង​​បើក​ចំហ​ដោយ​ឥត​ឈប់ឈរ​ ​​បង្ក​បង្កើត​ជា​បរិយាកាស​ពាណិជ្ជកម្ម​ ដែល​មាន​អំណោយ​ផល​ដល់​ការបង្កើត​មុខ​របរ​និង​ការច្នៃ​ប្រឌិត​ថ្មី​ ​ដែល​គ្រប់គ្រងតាមច្បាប់​​ ​មានយុត្តធម៌ ​​និង​មាន​ភាពងាយស្រួល​ដល់​​ការប្រកប​អាជីវកម្ម​  ​ខិតខំ​ជំរុញ​ការកែប្រែ​​ទម្រង់​អភិវឌ្ឍន៍​និង​លើក​កំពស់​កម្រិត​សេដ្ឋកិច្ច​ពិត​ ​ព្រមទាំង​គាំទ្រ​ឲ្យ​ឧស្សាហកម្ម​ផលិត​គ្រឿង​សម្ភារ​បរិក្ខារ​ជឿនលឿន​ចូលរួម​ការប្រកួត​ប្រជែង​អន្តរជាតិ​ ​ដើម្បី​បន្ត​ឈានមុខ​គេ​ក្នុង​ដំណើរការ​ងើបឡើង​​នៃ​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​ចិន​តទៅទៀត​៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ