ថ្ងៃទី ១១ ខែមីនា មហាសន្និបាតលើកទី ១ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានធ្វើសន្និសីទពេញអង្គលើកទី ៣ ហើយបានអនុម័តនូវសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយសំឡេងឆ្នោតខ្ពស់ ។ ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកZhengXiaosong តំណាងនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននិងជាប្រធានការិយាល័យទំនាក់ទំនងរដ្ឋាភិបាលមជ្ឈិមចិនប្រចាំនៅម៉ាកាវបានថ្លែងថា ដំណើរពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះពោរពេញទៅដោយប្រជាធិបតេយ្យ ជាការប្រតិបត្តិជាក់ស្តែងអំពីការរួមផ្សំគ្នារវាងការប្រកាន់ខ្ជាប់ការដឹកនាំរបស់បក្ស ការដែលប្រជាជនធ្វើជាម្ចាស់លើខ្លួនឯង អភិបាលកិច្ចជាតិតាមច្បាប់ ក៏ជាការប្រតិបត្តិជាក់ស្តែងនៃឧត្តមភាពខាងនយោបាយប្រជាធិបតេយ្យនៃសង្គមនិយមលក្ខណៈពិសេសចិនផងដែរ ៕