នៅថ្ងៃទី ៥ ខែមីនាដែលជាថ្ងៃបើកធ្វើមហាសន្និបាតលើកទីមួយនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ លោកស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សារបស់គណៈប្រតិភូតំណាងប្រជាជនខេត្តម៉ុងហ្គោលីក្នុងក្នុងអំឡុងមហាសន្និបាតលើកទីមួយនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ ។ លោកស៊ី ជីនភីងបានផ្តល់ជាអនុសាសន៍មានតម្លៃអំពីការអភិវឌ្ឍភូមិភាគស្វយ័តជនជាតិម៉ុងហ្គោលីក្នុង ដោយគូសបញ្ជាក់ថា ត្រូវផ្តោតសំខាន់លើការច្នៃប្រឌិតថ្មី ខិតខំតស៊ូ បំពេញភារកិច្ចជួយយកអាសាគ្នាទៅវិញទៅមក សាមគ្គីគ្នាជាធ្លុងមួយក្នុងន័យជំរុញយ៉ាងប្រាកដប្រជានូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ជម្នះលើឧបសគ្គនៃការលុបបំបាត់ភាពក្រីក្រ និងជំរុញយ៉ាងប្រាកដប្រជានូវសាមគ្គីភាពនៃប្រជាជាតិនិងការពារព្រំដែនឲ្យមានស្ថិរភាព ដើម្បីធ្វើឲ្យតំបន់ព្រំដែនដែលស្ថិតនៅភាគខាងជើងនៃប្រទេសចិនមានភាពកាន់តែស្រស់ស្អាតថែមទៀត ៕