គំនិតផ្តួចផ្តើមស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយក្លាយទៅជាចំណុចសំខាន់នៃ"ការងើបឡើង"របស់សហគ្រាសឧស្សាហកម្មធុនស្រាល
2017-11-08 14:42:37 cri Web Editor:Sun
ពេលថ្មីៗកន្លងទៅនេះ វេទិកាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកផលិតភាពអន្តរជាតិនៃឧស្សាហកម្មធុនស្រាលនិងជាកិច្ចប្រជុំផ្គូផ្គង់ផ្នែកឧស្សាហកម្មបានបើកធ្វើនៅក្រុងប៉េកាំង ។ លោក ហឺអៀ អនុប្រធាននៃសមាគមឧស្សាហកម្មធុនស្រាលប្រទេសចិននិងជាប្រធានសម្ព័ន្ធសហគ្រាសនៃកិច្ចសហប្រតិបត្តិការផ្នែកផលិតភាពអន្តរជាតិនៃឧស្សាហកម្មធុនស្រាលរបស់ប្រទេសចិនបានថ្លែងថា ប្រទេសតាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយកំពុងក្លាយទៅជាតំបន់សំខាន់សម្រាប់សហគ្រាសឧស្សាហកម្មធុនស្រាលងើបឡើង ។