ថ្ងៃទី ២៧ ខែតុលា ការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៩ បានបើកធ្វើកិច្ចប្រជុំ ដើម្បីធ្វើការចាត់ចែងរៀបចំផែនការសិក្សា ការឃោសនានិងការអនុវត្តនូវស្មារតីនៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ពីនិត្យនិងពិភាក្សាពី« ការកំណត់មួយចំនួនស្តីអំពីការបង្កើននិងរក្សាការដឹកនាំជាឯកភាពនៃមជ្ឈិមបក្សនៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន » និង « ការកំណត់លំអិតដើម្បីអនុវត្តជាក់លាក់ការកំណត់ប្រាំបីចំណុចរបស់មជ្ឈិមនៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន » ។ លោក ស៊ី ជីនភីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើជាអធិបតីនៃកិច្ចប្រជុំលើកនេះ៕