ការបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ នាពេលថ្មីៗនេះបានទាក់ទាញការយកចិត្តទុកដាក់ខ្ពស់ពីឥស្សរជនគ្រប់មជ្ឈដ្ឋាននៃបណ្តាប្រទេសអាស៊ាន។ ពេលទទួលបទសម្ភាសពីអ្នកយកព័ត៌មានវិទ្យុអន្តរជាតិចិន ពួកគេបានថ្លែងថា សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ មានទស្សនទាននិងតារាងពេលវេលា អំពីការសម្រេចកិច្ចកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយនិងការកសាងប្រទេសសង្គមនិយមទំនើបកម្មដោយគ្រប់ជ្រុងជ្រោយ ការអភិវឌ្ឍរបស់ចិននឹងនាំមកឱកាសអភិវឌ្ឍថ្មីដល់បណ្តាប្រទេសអាស៊ាន។