ថ្ងៃទី ២៥ ខែតុលា សន្និសីទពេញអង្គលើកទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៩ បានជ្រើសតាងស្ថាប័នដឹកនាំរបស់មជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិថ្មី ដែលមានលោក ស៊ី ជីនភីង ជាប្រមុខ បន្ទាប់មក សមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិថ្មីបានធ្វើសន្និសីទកាសែតជាមួយអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ។
លោក Suksida Tonrak Tawatchai អ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតប្រទេសថៃបានសរសេរមតិពិភាក្សានៅគេហទំព័Chinaface ថា ៖ អ្នកដឹកនាំប្រទេសដ៏ល្អ គឺត្រូវតែដូចលោក ស៊ី ជីនភីង អីចឹង ត្រូវមានចក្ខុវិស័យវែងឆ្ងាយ ដឹងច្បាស់ពីស្ថានភាពទូទៅ នាំមកស្ថេរភាព ភាពសម្បូសប្បាយ និងសុភមង្គលដល់ប្រទេសជាតិនិងប្រជាពលរដ្ឋ។ ប្រទេសចិនមិនគ្រាន់តែកំពុងអភិវឌ្ឍខ្លួនឯងទេ ថែមទាំងបានផ្តល់វិភាគទានដល់ការអភិវឌ្ឍនៃពិភពលោកផងដែរ៕