គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បង្កើត​ស្ថាប័ន​ដឹកនាំ​ អាណត្តិ​ថ្មី​ ​ឥស្សរជន​ក្នុង​និង​ក្រៅ​ប្រទេស​រំពឹង​ទុក​ចំពោះ​អនាគត​នៃ​ប្រទេស​ចិន​
2017-10-26 15:36:50  cri  Web Editor:Wei
    ថៃ្ងទី​២៥​ ខែ​តុលា​ សន្និសីទ​ពេញអង្គ​លើកទី​១នៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ អាណត្តិ​ទី១៩​បាន​បង្កើត​ស្ថាប័ន​ដឹកនាំ​របស់​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​អាណត្តិ​ថ្មី​ដែល​យក​លោកស៊ីជីនភីង​ជាប្រមុខ​។ពេលសមាជិក​គណៈអចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​ចិន​ អាណត្តិ​ថ្មីបានជួប​ជាមួយ​អ្នកសារព័ត៌មានជាតិ​និង​អន្តរជាតិ​ លោក​ស៊ីជីនភីង​បាន​លើកឡើង​នូវ​ទិសដៅ​អភិវឌ្ឍន៍​តាម​រយៈ​ពេល​៥ឆ្នាំ​ទៅ​មុខទៀត​នៃ​ប្រទេស​ចិន​ ហើយ​បាន​លើកឡើង​នូវ​ទិសដៅ​ការងារ​សម្រាប់​រយៈពេល​៥ឆ្នាំ​ខាង​មុខនេះ​នៃ​គណបក្ស​ទាំងមូល​ផង​ដែរ។​ឥស្សរជន​ជាតិ​និង​អន្តរជាតិ​បាន​វាយ​តមៃ្ល​ខ្ពស់​នូវ​សុន្ទរកថា​របស់​លោក​ស៊ីជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ដើម្បី​បំពេញ​ក្តីរំពឹង​ទុក​ចំពោះ​ការ​អភិវឌ្ឍ​នា​ពេលអនាគត​នៃ​ប្រទេស​ចិន៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ