អំឡុងពេល​សមាជិក​គណៈអចិន្រៃ្តយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​អាណត្តិ​ទី១៩​បើកធ្វើ​សន្និសីទ​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ លោក​ស៊ីជីនភីង​គូសបញ្ជាក់​ថា​ ក្នុង​យុគសម័យ​ថ្មី​ត្រូវតែ​មាន​មុខមាត់​ថ្មី​សន្លាង​ ហើយ​កាន់តែ​ត្រូវ​មាន​សមិទ្ធផល​ថ្មី​ថែម​ទៀត​
2017-10-26 15:36:14  cri  Web Editor:Wei

    នៅ​វេលា​ថៃ្ងត្រង់​ថៃ្ង​ទី២៥​ ខែ​តុលា​ លោក​ស៊ីជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​និស្ត​ចិន​និង​សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​អាណត្តិ​ថ្មី រួមមាន​ លោកលីខឺឈាង​ លោកលីចាន់ស៊ូ​ លោក​វ៉ាងយ៉ាង​លោកវ៉ាងហ៊ូនីង​ លោកចៅឡឺជី​និង​លោកហានចឹង​ដែល​បាន​ត្រូវ​ជ្រើស​តាំងនៅសន្និសីទ​ពេញអង្គ​លើកទី​១នៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ អាណត្តិ​ទី១៩​បាន​បើក​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ ហើយ​បាន​ថែ្លង​ទៅកាន់​ប្រព័ន្ធ​សារព័ត៌មាន​នៅ​វិមាន​សភា​ប្រជាជនចិន។​

    លោក​ស៊ីជីនភីង​តាងនាម​ក្រុម​ថ្នាក់​ដឹក​នាំ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​អាណត្តិ​ថី្ម ​បាន​ថែ្លង​អំណរគុណ​យ៉ាង​ស្មោះ​ចំពោះ​សមាជិក​បក្ស​គ្រប់រូប​ដែល​បាន​ផ្តល់​ទំនុកចិត្ត​ដល់​យើងខ្ញុំ ហើយបានថែ្លងថា នឹងខំ​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​បំពេញ​ភារកិច្ច​ស្រប​តាម​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​​ មិន​ធ្វើ​ឲ្យ​បក្ស​និង​ប្រជាជន​អស់​សង្ឃឹម​ឡើយ ​។​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ