ក្នុងរបាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ បានលើកឡើងថា ប្រទេសចិននឹងចាត់ទុកការកសាងគំនិតផ្តួចផ្តើម " ខ្សែក្រវាត់មួយនិងផ្លូវមួយ " ជាចំណុចសំខាន់ អនុវត្តតាមគោលការណ៍អំពីការពិភាក្សាជាមួយគ្នា ការកសាងរួមគ្នានិងចែករំលែកជាមួយគ្នា ដើម្បីបង្កើនសមត្ថភាពផ្នែកច្នៃប្រឌិតថ្មីនិងកិច្ចសហប្រតិបត្តិការប្រកបដោយភាពបើកទូលាយ ដើម្បីកកើតទៅជានិម្មាបនកម្មបើកទូលាយដែលតភ្ជាប់គ្នាទាំងដីគោកនិងសមុទ្រទាំងក្នុងនិងក្រៅប្រទេស និងពីទិសខាងកើតទៅខាងលិចដែលប្រកបដោយភាពបំពេញបន្ថែមគ្នា ។ ម្យ៉ាងវិញទៀត ត្រូវជំរុញវិស័យពាណិជ្ជកម្មដើម្បីកសាងប្រទេសចិនឲ្យបានខ្លាំងក្លា ដោយអនុវត្តតាមគោលនយោបាយស្តីពីកិច្ចសម្រួលពាណិជ្ជកម្មនិងការវិនិយោគកម្រិតខ្ពស់ អនុវត្តទាំងស្រុងនូវការផ្តល់ភាពងាយស្រួលដល់វិនិយោគិនបរទេសឲ្យដូចជាវិនិយោគិនចិនមុនពេលចូលទីផ្សារចិននិងប្រព័ន្ធគ្រប់គ្រងបញ្ជីអវិជ្ជមាន ដើម្បីបើកទូលាយក្នុងកម្រិតខ្ពស់នូវច្រកចូលទីផ្សារចិន និងធ្វើឲ្យឲ្យរបរសេវាកម្មចិនកាន់តែបើកទូលាយចំពោះបរទេសថែមទៀត ក៏ដូចជាការពារសិទ្ធិនិងផលប្រយោជន៍របស់វិនិយោគិនបរទេស ។ ដោយឡែក ប្រទេសចិននិងអនុវត្តគោលនយោបាយសមភាពចំពោះសហគ្រាសដែលបានចុះបញ្ជីពាណិជ្ជកម្មក្នុងប្រទេសចិន ។ ក្រៅពីនេះ ត្រូវផ្តល់សិទ្ធិ កំណែទម្រង់ដោយម្ចាស់ការថែមទៀតដល់តំបន់ពិសោធន៍ផ្នែកពាណិជ្ជកម្មសេរី និងធ្វើការសិក្សាស្វែងយល់ដើម្បីកសាងកំពង់ផែពាណិជ្ជកម្មសេរី ។ ម្យ៉ាងទៀត ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកផលិតភាពអន្តរជាតិ ដើម្បីកកើតទៅជាបណ្តាញពាណិជ្ជកម្ម វិនិយោគនិងហិរញ្ញប្បទានរួមផ្សំ ផលិតកម្មនិងសវាកម្មជាសកល ។