របាយការណ៍សមាជបក្សកុម្មុយនិស្តចិនលើកទី១៩បានលើកឡើងថា ត្រូវកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធសុខាភិបាលជាមូលដ្ឋានដែលមានលក្ខណៈពិសេសចិន ប្រព័ន្ធធានាដល់ការព្យាបាលជំងឺនិងប្រព័ន្ធសេវាសុខាភិបាលដ៏មានប្រសិទ្ធិភាពនិងមានគុណភាពល្អ ពង្រឹងប្រព័ន្ធសេវាសុខាភិបាលតាមមូលដ្ឋាននិងការបង្កើតក្រុមវេជ្ជបណ្ឌិតគ្រប់ជំនាញ បំបាត់ចោលទាំងស្រុងនូវរឿងគ្រូពេទ្យលក់ថ្នាំយកថ្លៃចំណេញ ជំរុញឲ្យប្រព័ន្ធធានាការផ្គត់ផ្គង់ឱសថមានភាពពេញលេញ បង្ការនិងគ្រប់គ្រងជំងឺធ្ងន់ធ្ងរ អនុវត្តយុទ្ធសាស្រ្តសុវត្ថភាពចំណីអាហារ ជំរុញការតភ្ជាប់រវាងគោលនយោបាយសម្រាលកូនជាមួយនិងគោលនយោបាយសេដ្ឋកិច្ចសង្គមមានពាក់ព័ន្ធ សកម្មទប់ទល់នឹងការវិវឌ្ឍនៃបណ្តាជនមានវ័យជរាកាន់តែច្រើនទៅៗ កសាងប្រព័ន្ធនិងបរិយាកាសសង្គមដែលចញ្ចឹមថែទាំមនុស្សចាស់។ពន្លឿនការអភិវឌ្ឍបុព្វហេតុនិងផលិតកម្មផ្នែកមនុស្សចាស់។