ចិននិង​អាស៊ាន​ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ​មាន​ភាពស៊ីជម្រៅ​និង​រួមគ្នា​កសាង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ​
2017-09-14 10:37:46  cri  Web Editor:Sun
    ថ្ងៃទី១៣​ខែកញ្ញា​ វេទិកា​មគ្គុទ្ទេសក៍​ស្តីពី​កិច្ចសហប្រតិបត្តិការ​និង​ការអភិវឌ្ឍ​ផ្នែក​ហិរញ្ញវត្ថុ​ចិន-អាស៊ាន​លើកទី៩​បាន​បើកធ្វើ​នៅ​ក្រុងណាននីង​ភូមិភាគ​ស្វយ័ត​ក្វាងស៊ី ។ ​មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារ​កណ្តាល​និង​អ្នកទទួលខុសត្រូវ​នៃ​អង្គភាព​ហិរញ្ញវត្ថុ​ដែល​មកពី​ប្រទេសចិន​និង​ប្រទេស​អាស៊ាន​នានា​បាន​ពិភាក្សា​អំពី​ការធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ​មាន​ភាពស៊ីជម្រៅ​និង​រួមគ្នា​កសាង​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​ផងដែរ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ