វេទិកា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ឧស្សាហកម្ម​រ៉ែ​រវាង​ចិន​និង​អាស៊ាន​ប្រចាំ​ឆ្នាំ​២០១៧​នឹង​បើក​ធ្វើ​នៅ​ទី​ក្រុង​ណាន​នីង
2017-07-18 15:24:32  cri  Web Editor:Ma
    អ្នក​សារ​ព័ត៌មាន​បាន​ដំណឹង​ពី​សន្និសីទ​ប្រកាស​ព័ត៌មាន​នៃ​វេទិកា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ឧស្សាហកម្ម​រ៉ែ​រវាង​ចិន​និង​អាស៊ាន​ប្រចាំ​ឆ្នាំ​២០១៧​ដែល​បាន​បើក​ធ្វើ​នា​ពេល​ថ្មី​ៗ​ថា ​វេទិកា​លើក​នេះ​នឹង​បើក​ធ្វើ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​អន្តរជាតិ​ណាននីង​ពី​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​ទី​២៦​ខែ​សីហា​ខាង​មុខ​នេះ។​ប្រធាន​បទ​នៃ​វេទិកា​លើក​នេះ​គឺ​កសាង​សួន​ព័ត៌មាន​ផ្នែក​ឧស្សាហកម្ម​រ៉ែ​រវាង​ចិន​និង​អាស៊ាន ​ធ្វើ​ឲ្យ​វេទិកា​ថ្មី​នៃ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​កាន់​តែ​ស៊ី​ជម្រៅ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ