គណៈប្រតិភូ​អ្នក​សារព័ត៌មាន​បរទេស​១២ប្រទេស​និង​អ្នក​សារព័ត៌មាន​ចិន​យក​បទ​សម្ភាស​នៅក្រុង​ក្វាង​ចូវ​
2017-07-05 15:37:46  cri  Web Editor:Sun

     ថ្ងៃទី៤ ​ខែកក្កដា ​សកម្មភាព​យក​បទសម្ភាសនៅ​ក្រុងក្វាងចូវរបស់ប្រព័ន្ធ​សារព័ត៌មាន​នៃ​បណ្តាប្រទេស​តាម​បណ្តោយ​"ខ្សែក្រវាត់មួយនិង​ផ្លូវមួយ​"បាន​សម្ពោធបើក​នៅ​ក្រុងក្វាងចូវ ​ប្រទេសចិន។

      អ្នកដឹកនាំនៃរដ្ឋបាលក្រុងក្វាងចូវផ្នែកកិច្ចការបរទេសពាណិជ្ជកម្មនិងវប្បធម៌ជាដើមបានជួបសន្ទនាជាមួយគណៈប្រតិភូយកបទសម្ភាសចិននិងបរទេសអ្នកដឹកនាំទាំងឡាយបានឧទេ្ទសនាមពីសភាពការណ៍អភិវឌ្ឍខាងសេដ្ឋកិច្ចនិងសង្គមកិច្ចនៃទីក្រុងក្វាងចូវជាពិសេសបានឧទេ្ទសនាមពីទំនាក់ទំនងនិងការទៅមករកគ្នារវាងក្រុងក្វាងចូវនិងបណ្តាប្រទេសតាមបណ្តោយខ្សែក្រវាត់មួយនិងផ្លួវមួយ។

      លោក ស៊ឺនសាយ ប្រធានផ្នែកព័ត៌មានសេដ្ឋកិច្ចពាណិជ្ជកម្មនិងលោកស៊ឺនសុន អ្នកថតវីដេអូនៃស្ថានីយទូរទស្សន៍ PNNរបស់ប្រទេសកម្ពុជាបានចូលរួសកម្មភាពយកបទសម្ភាសលើកនេះ ​ហើយបានលើកសំនួរអំពីសភាពការណ៍ប្រទេសចិនចុះ​​​វិនិយោគទុនលើវិស័យកិច្ចសាងសងនិងហេដ្ឋារចនាសម័្ពន្ធនៅប្រទេសកម្ពុជានិងកិច្ចសហប្រតិបតិ្តការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងកម្ពុជា ​។ ​ដៅចំពោះសំនួររបស់អ្នកសារព័ត៌មានកម្ពុជាអ្នកដឹកនាំនៃទីក្រុងក្វាងចូវបានឆ្លើយតបថា ​រដ្ឋបាលក្រុងក្វាងចូវរីករាយបង្កើនមិត្តភាពជាប្រពៃណីរវាងក្រុងក្វាងចូវនិងកម្ពុជា ​ហើយបានលើកទឹកចិត្តឲ្យក្រុមហ៊ុននិងពាណិជ្ជករក្រុងក្វាងចូវទៅចុះវិនិយោគទុននិងធ្វើពាណិជ្ជកម្មនៅកម្ពុជា ​ដើម្បីធ្វើឲ្យប្រទេសយើងទាំងពីរចិននិងកម្ពុជាទទួលបានការអភិវឌ្ឍដូចគ្នា ​និងទទួលបានផលប្រយោជន៏ដល់គ្នាទៅ វិញទៅមក
ទាក់ទង​ជាមួយ​យើង​ខ្ញុំ