ថ្ងៃទី៤ ខែកក្កដា សកម្មភាពយកបទសម្ភាសនៅក្រុងក្វាងចូវរបស់ប្រព័ន្ធសារព័ត៌មាននៃបណ្តាប្រទេសតាមបណ្តោយ"ខ្សែក្រវាត់មួយនិងផ្លូវមួយ"បានសម្ពោធបើកនៅក្រុងក្វាងចូវ ប្រទេសចិន ។
សកម្មភាពលើកនេះបានរៀបចំឡើងដោយវិទ្យុអន្តរជាតិចិននិងរដ្ឋបាលក្រុងក្វាងចូវ ក្នុងបំណងផ្សព្វផ្សាយទំនៀមទំលាប់ វប្បធម៌ប្រពៃណី និងការអភិវឌ្ឍខាងសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ទីក្រុងក្វាងចូវទៅកាន់បណ្តាប្រទេសតាមបណ្តោយ"ខ្សែក្រវាត់មួយនិងផ្លូវមួយ" ដើម្បីបង្កើនការយល់ដឹងនិងការផ្លាដ់ប្តូរគ្នាទៅវិញទៅមករវាងក្រុងក្វាងចូវនិងបណ្តាប្រទេសតាមបណ្តោយ"ខ្សែក្រវាត់មួយនិងផ្លូវមួយ"។
វិទ្យុអន្តរជាតិចិននិងរដ្ឋបាលក្រុងក្វាងចូវបានអញ្ជើញអ្នកសារព័ត៌មាននៃបណ្តាប្រទេសតាមបណ្តោយ"ខ្សែក្រវាត់មួយនិងផ្លូវមួយ"ដូចជាប្រទេសកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន កូរ៉េខាងត្បូង ប៉ាគ្គីស្ថាននិងនេប៉ាល់ជាដើមមកចូលរួមសកម្មភាពយកបទសម្ភាសលើកនេះ ។