លោក​វ៉ាងយី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​ជួប​សន្ទនា​ការងារ​ជា​មួយ​លោក​Workineh​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អេត្យូពី​
2017-06-22 12:33:30  cri  Web Editor:Wei

   

   ថៃ្ង​ទី២១​ ខែ​មិថុនា​ លោក​វ៉ាងយី​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ចិន​ជួប​សន្ទនា​ការ​ងារ​ជា​មួយ​លោក​Workineh​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អេត្យូពី​នៅ​រដ្ឋធានី​ក្រុង​ AddisAbaba ។​

   លោក​វ៉ាងយី​បាន​ថែ្លងថា​ ការដែល​លោក​ Hailemariam​ នាយករដ្ឋមន្រ្តី​អេត្យូពី​បាន​ចូល​រួម​វេទិកា​កំពូល​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាត​ស្តីពី​គំនិត​ផ្តួចផ្តើម​ខែ្ស​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​នា​ខែ​ឧសភា​ ឆ្នាំនេះ​ បាន​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ថា​ ប្រទេស​ចិន​និង​អេត្យូពី​ជា​ដៃគូ​យុទ្ធសាស្រ្ត​នៃ​ការ​កសាង​ខែ្ស​ក្រវាត់​មួយ​និង​ផ្លូវ​មួយ។​អំឡុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ អ្នក​ដឹក​នាំ​ប្រទេស​ទាំងពីរ​បាន​ប្រកាស​លើក​កម្ពស់​ទំនាក់​ទំនង​រវាង​ចិន​និង​អេត្យូពី​ក្នុង​ភាព​ជា​ដៃគូ​នៃ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្រ្ត​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ ហើយ​ចង្អុល​បង្ហាញ​ច្បាស់​នូវ​ទិសដៅ​ចំពោះ​ការអភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ក្នុង​ពេល​អនាគត៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ