លោក Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនថែ្លងថា កិច្ចព្រមព្រៀងអំពីទំនាក់ទំនងភាពជាដៃគូផែ្នកសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់សមស្របតាមស្មារតីផ្លូវសូត្រកម្រិតខ្ពស់
2017-05-23 10:47:46 cri Web Editor:Wei
ក្នុងសន្និសីទរដ្ឋមន្រ្តីស្តីពីកិច្ចព្រមព្រៀងអំពីទំនាក់ទំនងភាពជាដៃគូផែ្នកសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ដែលបានបញ្ចប់នាថៃ្ងទី២២ ខែឧសភា លោក Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនបានថែ្លងថា ការចរចានៃកិច្ចព្រមព្រៀងអំពីទំនាក់ទំនងភាពជាដៃគូផែ្នកសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់កំពុងតែជំរុញធ្វើឲ្យឈានដល់កិច្ចព្រមព្រៀងខាងពាណិជ្ជកម្មសេរីមួយដែលទំនើប គ្រប់ជ្រុងជ្រោយ គុណភាពខ្ពស់និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ហើយសមស្របតាមស្មារតីផ្លូវសូត្រកម្រិតខ្ពស់៕