ថ្ងៃទី ១៧ ខែ ឧសភា លោក Yang Jiechi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធសារព័ត៌មាននៅសណ្ឋាគាររដ្ឋ DiaoYu tai ដើម្បីបង្ហាញសមិទ្ធផលដែលទទួលបានវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ ។
លោកបានថ្លែងទៀតថា ភាគីចិនបានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាកំពូលនេះក្នុងគោលបំណងប្រមូលផ្តុំមតិឯកភាពរួមបន្ថែមទៀត ដើម្បីបង្កើនការតភា្ជប់នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ ធ្វើឲ្យទំនាក់ទំនងមានភាពកាន់តែស៊ីជម្រៅនិងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ ។ឥឡូវអាចនិយាយបានថា យើងសម្រេចបាននូវគោលដៅដែលរំពឹងទុករួចហើយ ។