មជ្ឈដ្ឋាន​នានា​របស់​ម៉ាឡេស៊ី​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សុន្ទរកថា​របស់​លោក​ស៊ី​ ជីនភីង​ប្រធានរដ្ឋចិន​
2017-05-16 11:10:55  cri  Web Editor:Wang

      មជ្ឈដ្ឋាន​នានា​របស់​ម៉ាឡេស៊ី​បាន​​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សុន្ទរកថា​របស់​លោក​ស៊ី​ ជីនភីង​ប្រធានរដ្ឋចិន​ក្នុង​វេទិកា​កំពូល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​យុទ្ធសាស្ត្រ​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​។ ឥស្សរជន​ម៉ាឡេស៊ី​សម្គាល់​ថា​ ​គំនិត​ផ្តួចផ្តើម​ដែល​លោក​ស៊ី​ ជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​លើក​ឡើង​ស្តីពី​ការ​កសាង​យុទ្ធសាស្រ្ត​​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​ឲ្យ​ទៅ​ជា​ផ្លូវ​សន្តិភាព​ ​ផ្លូវ​រុងរឿង​ ​ផ្លូវ​បើក​ចំ​ហ​ ផ្លូវ​ច្នៃ​ប្រឌិតថ្មី​និង​ផ្លូវ​អរិយធម៌ គឺ​សមស្រប​នឹង​គោល​ដៅ​អភិវឌ្ឍន៍​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​ ​ដូច្នេះ​មុខ​ជា​នឹង​នាំ​មក​នូវ​កាលានុវត្តភាព​ដ៏​ធំសម្បើម​ឲ្យ​ប្រទេស​អាស៊ី​អាគ្នេយ៍​ក៏​ដូច​ជា​ប្រទេស​ម៉ាឡេស៊ី​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ