ថ្ងៃទី ១៦ ខែឧសភា លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកBounngang Vorachith អគ្គលេខាធិការនៃបក្សបដិវត្តន៍ប្រជាជនឡាវនិងជាប្រធានរដ្ឋឡាវដែលអញ្ជើញមកចូលរួមវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីយុទ្ធសាស្រ្ត"ខ្សែក្រវាត់មួយនិងផ្លូវមួយ"នៅក្រុងប៉េកាំងប្រទេសចិន ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពថា យកការរួមសហការកសាងយុទ្ធសាស្រ្ត"ខ្សែក្រវាត់មួយនិងផ្លូវមួយ"ជាឱកាស សម្រាប់ធ្វើឲ្យកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកឲ្យមានភាពកាន់តែស៊ីជម្រៅ សម្រេចការអភិវឌ្ឍនិងឈ្នះ-ឈ្នះ សំដៅត្រួសត្រាយអនាគតដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសចិននិងឡាវ ៕