វេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយបានបើកធ្វើនៅក្រុងប៉េកាំងចាប់ពីថ្ងៃទី១៤ដល់ទី១៥ខែឧសភា។កាសែតល្បីៗនៃហុងកុងនិងម៉ាកាវនាថ្ងៃទី១៥ខែឧសភាបានផ្សព្វផ្សាយដំណឹងតាមអក្សរនិងរូបភាពនៅលើទំព័រព័ត៌មានរបស់ខ្លួនយ៉ាងច្រើន។ទស្សនៈនៃមជ្ឈដ្ឋានហុងកុងនិងម៉ាកាវបានកត់សម្គាល់ជាទូទៅថា វេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយបានកត់ត្រាចូលទំព័រថ្មីនៃការអភិវឌ្ឍដោយសន្តិភាពសម្រាប់ពិភពលោកទាំងមូល នៅក្រោមរបប"ប្រទេសមួយអនុវត្តប្រព័ន្ធពីរ" ហុងកុងនិងម៉ាកាវនឹងពង្រីកនូវឧត្តភាពរបស់ខ្លួន ដើម្បីចូលរួមកិច្ចកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ ហើយរីកចម្រើនទៅមុខរួមគ្នាជាមួយនឹងប្រទេសជាតិ។