នាយករដ្ឋមន្រ្តីចិន​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋឡាវ​
2017-05-15 15:55:47  cri  Web Editor:Wang

   នៅ​ល្ងាច​ថ្ងៃ​ទី​១៣​ខែ​ឧសភា​នៅ​ទីក្រុង​ប៉េកាំង​ ​លោក​លី ខឺឈាង​នាយករដ្ឋមន្រ្តី​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​Bounngangប្រធានរដ្ឋឡាវដែល​អញ្ជើញ​មក​ប្រទេស​ចិន​ដើម្បី​​ចូលរួម​វេទិកា​កំពូល​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តជាតិ​ស្តីពី​យុទ្ធសាស្រ្ត​ខ្សែ​ក្រវាត់​មួយ​និងផ្លូវ​មួយ​។

      លោក​លី ខឺឈាង​បាន​ថ្លែង​ថា​ ​ប្រទេស​ចិន​រីករាយ​ក្នុងការ​តភ្ជាប់​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​ជា​មួយ​យុទ្ធសាស្រ្ត​របស់​ប្រទេស​ឡាវ​​ ​ពង្រីក​ដោយ​ពេញលេញ​នូវ​ឧត្តមភាព​ផ្នែក​នយោបាយ​និង​ទីតាំង​ភូមិសាស្រ្ត​នៃ​ទំនាក់ទំនាង​ចិន​និង​ឡាវ​ ព្រមទាំង​​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​ ​ដើម្បី​ធានា​ជាក់លាក់​ឲ្យ​គម្រោង​ផ្លូវ​ដែក​តភ្ជាប់​ពី​ចិន​ដល់​ឡាវ​និង​តំបន់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តាមព្រំដែន​ជាដើម​ត្រូវ​​អនុវត្តដោយ​រលូន​៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ